(ភ្នំពេញ)៖ ដីវត្តបារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ស្ថិតនៅប្រទេសជប៉ុន ដែលកើតមានអធិករណ៍រយៈពេលកន្លងមកនោះ ត្រូវបានដោះស្រាយបញ្ចប់តាមរយៈសង្ឃដីកាសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសង្ឃដីកាសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេច ថ្វាយប្រគល់សិទ្ធគ្រប់គ្រង និងកាន់កាប់ដីវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ទុកជាគរុភ័ណ្ឌសង្ឃនិងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ។

សង្ឃដីកាសម្រេច ក៏បានថ្វាយប្រគល់ឱកាស និងលទ្ធភាពដល់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាចាត់ចែងរៀបចំបញ្ជូនព្រះសង្ឃទៅដឹកនាំ គ្រប់គ្រង និងកសាងវត្តឈ្មោះដូចក្នុងប្រការ១ ដើម្បីធានាបាននូវស្ថេរភាព និរន្តរភាពនៃវត្តនេះ ព្រមទាំងបានក្លាយជាវត្តគួរជាទីសក្ការៈ និងទទួលបានការគោរពបូជាពីមហាជនទូទៅ៕

ខាងក្រោមនេះជាសង្ឃដីកាសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងគណៈសង្ឃនាយក៖