Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតអបអរសាទរ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី​ថ្មី នៃប្រទេសឡាវ

20-04-2016 18:32

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតសម្តែងការអបអរសាទរ ជូនចំពោះលោក ថងលូន ស៊ីសូលីត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​។

នៅលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផែ្លផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងមានការរីកលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសហគមន័អាស៊ានដ៏រឹងមាំមួយ»

ខាងក្រោមនេះជាលិខិតសាទររបស់សម្តេចតេជោ ហ៊ុន សែន៖