(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីជូនដំណឹងមួយដោយសំដែងនូវសេចក្តីសោកស្តាយក្ដុកក្ដួល ក្រៀមក្រំជា ទីបំផុត បន្ទាប់ពីទទួលដំណឹងថា លោកស្រី ឱ សុខុម សមាជិកាព្រឹទ្ធសភា សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤៖៥៥នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ព្រឹទ្ធសភា បានបញ្ជាក់ថា សពលោកស្រី ឱ សុខុម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅ គេហដ្ឋានផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាកម្ពុជា៖