(ព្រះវិហារ)៖ លោកវេរសេនីយ៍ឯក អេង ហឿង អតីតមេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិកាសឹករង ខេត្តព្រះវិហារ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ជំនួសលោក សោម បុប្ផារ័ត្ន ដែលបានទទួលមរណភាព ដោយរោគាពាធកាលពីខែមុននេះ។
ពិធីតែងតាំងលោក អេង ហឿង បានធ្វើឡើងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមងធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្រៅពីការប្រកាសតែងតាំងលោក អេង ហឿង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសិករង ខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានតម្លើងឋានន្តរស័ក្តជូននាយទាហាន ជានាយរងសេនាធិការចំនួន៦រូប និងថ្នាក់វរសេនីយ៍ត្រី ៨រូបផងដែរ៕