(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញបើកវេទិការយុវជន ដើម្បីសន្តិសុខស្បៀង និងអាហារូបបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដែលរៀបចំដោយក្រុមប្រឹក្សាស្តារអភីវឌ្ឍ៍វិស័យកសិកម្ម និងជនបទសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងមានការ ចូលរួមពីមន្ទីរអង្កភាពពាក់ព័ន្ធ។

លោក គង់ គីមនី បានបញ្ជាក់ថា សារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីប្រព័ន្ធស្បៀងដ៏មានសារសំខាន់ និងបានបង្ហាញពីការប្តេជ្ញាចិត្ត និងដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០២៣ ដែលមានអាទិភាពចំនួន៤។

ដោយឡែកលោក សុខ សីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឲ្យថា យុវជនបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភតាមរយៈការពង្រឹងប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រោះថា យុវជនជាទីផ្សារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ «បើយុវជនជ្រើសរើស អាហារសុខភាព បរិភោគ នោះអ្នកផលិត និងអ្នកដឹកជញ្ជូន អ្នកកែច្នៃ អ្នកចែកចាយ និងអ្នករៀបចំម្ហូបអាហារ និងផលិតអាហារសុខភាពទាំងនោះ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជនជាអ្នកបរិភោគស្ថិត»

លោកបន្តថា ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសំដៅរួមចំណែកលើកកម្ពស់សុខភាពជីវភាពរស់នៅ និងធានាឲ្យបាននូវសុខដុមបនីយកម្មគ្រួសារ, សម្ដេចតេជោ ហ៊ុន សែន ក្នុងទិវាអាហារូបត្ថម្ភលើកទី៧ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ដល់យុទ្ធសាស្ត្រដូចជា៖

*ទី១៖ ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភ ដល់សិស្សានុសិស្ស តាមរយៈការផ្ដល់សេវាអប់រំស្ដីពីអាហាររូបត្ថម្ភដូចជា ការទំលាក់ព្រូនការត្រួតពិនិត្យ សុខភាព អនាម័យនិងការប្រឹក្សាយោបល់ស្ដីពីសុវត្ថិភាពចំណីអាហារ។

*ទី២៖ ត្រូវចលនាឲ្យយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែ រដោយប្រើប្រាស់ អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកំរិតសមល្មម និងគាំទ្រដល់អ្នកផលិត ម្ហូបអាហារខ្មែរ ដែលសម្បូរសារធាតុចិញ្ចឹមនិងមានសុវត្ថិភាព។

*ទី៣៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រជាជនកម្ពុជាគ្រប់រូបត្រូវបរិភោគរបបអាហារសុខភាព ជាពិសេសបន្លែ និងផ្លែ ឈើឲ្យបានច្រើនដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយបានរឹងមាំ និងត្រូវរៀបចំចម្អិន និងបរិភោគអាហារ នៅកន្លែង ដែលមានបរិស្ថានស្អាត ត្រូវពាក់ម៉ាស និងលាងសម្អាតជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ នៅពេលកាន់ ឬរៀបចំអាហារ និងត្រូវបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យដើម្បីទទួលបានអាហាររូបត្ថម្ភល្អ និងមានសុខភាពល្អ៕