(បង់ក្លាដែស)៖ មនុស្ស ១៣នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និង ៣០នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងពីរគ្រឿងបើកបរបញ្ច្រាសទិសគ្នា បានបុកគ្នាពេញមួយទំហឹង នៅតាមផ្លូវ ហៃវេយ៍របស់ស្រុក Rangpur ភាគពាយ័ព្យប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា រថយន្តក្រុងទាំងពីរគ្រឿងខាងលើនេះ បានបុកចំពីមុខគ្នាពេញមួយទំហឹងតែម្តង ទើបបណ្តាលឲ្យអ្នកដំណើរស្លាប់ និងរបួសច្រើននាក់បែបនេះ។ អាជ្ញាធរបង់ក្លាដែសបានលើកឡើង ថាគ្រោះថ្នាក់ទំនងជាបានកើតឡើងដោយសារតែ ភាគីណាមួយមិនគោរពដល់គំនូសសញ្ញាតាមដងផ្លូវ។ សម្រាប់អ្នករងរបួសទាំង ៣០នាក់ក៏មានមួយចំនួន ស្ថិតនៅក្នុងសភាពធ្ងនធ្ងរបំផុតផងដែរ៕