(ព្រះសីហនុ)៖ ក្រោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុរួចមក, លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការស្រុកព្រៃនប់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់តាំងកម្លាំងនគរបាលនាំយកសង្ក័សី ចំនួន៤៤សន្លឹក ជាអំណោយរបស់លោកឧត្តមស្នងការ ចុះជួយប្រកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ១៥ខ្នងផ្ទះ ដែលរងគ្រោះខ្យល់កន្ត្រាក់ ២ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបថា គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ១៥ខ្នងផ្ទះ ដែលមាននៅ ឃុំទឹកថ្លា០២ ខ្នងផ្ទះ ដោយកម្លាំងនគរបាលបានប្រើប្រាស់សង្ក័សីអស់ ១២សន្លឹក និងឃុំសាមគ្គី ១៣ខ្នងផ្ទះ កម្លាំងនគរបាលបានប្រើប្រាស់សង្ក័សីអស់ ៣២សន្លឹក៕