(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការនៃកម្ពុជានៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2021 នេះ បានចេញសេចក្តីប្រកាសបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស ដែលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួម តាមប្រព័ន្ធវីដេអូអនឡាញ។

ការចូលរួមរបស់ប្រមុខការទូតកម្ពុជានៅក្នុងកិច្ចប្រជុំនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី Elizabeth Truss រដ្ឋមន្រ្តី ការបរទេស កំមិនវែល និងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាព នៃចក្រភពអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងការបរទេស៖