(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមការងារចម្រុះថ្នាក់ជាតិ និងគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយបន្ត ការងារអនុវត្តផែនការលេខ០១០ និងសេចក្ដីណែនាំលេខ១៦៧០ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ដើម្បីបន្តការងារលើការ ត្រួតពិនិត្យលើការរស់នៅ របស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងលោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីតំណាងអគ្គទាំង៥ លោកឧត្តមសេនីយ៍ស្នងការ លោកស្នងការរង ប្រធានមន្ទីរការងារ នាយ-នាយរងការិយាល័យ ចំណុះកណ្ដាលសន្តិសុខ ផែនអត្តសញ្ញាណកម្ម និងអន្តោប្រវេសន៍ នាយ-នាយរងផ្នែកការិយាល័យ អន្តោប្រវេសន៍ អភិបាលខណ្ឌទាំង៨ លោកអធិការ-អធិការរងខណ្ឌទាំង៨ ចៅសង្កាត់ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិសរុបទាំងអស់២៥០នាក់ផងដែរ។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានថ្លែងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មកដល់បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ជនបរទេសចំនួន៥៧នាក់ ស្រី០៥នាក់ មាន១០សញ្ជាតិ៕