(បាត់ដំបង)៖ ព្រឹត្ដិការណ៍ ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលខេត្តបាត់ដំបង បានចាប់ផ្ដើមហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដោយការប្រកួតនេះមានរយៈពេល៦ថ្ងៃ ហើយមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូល B ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១, លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។
ពូល A៖ រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង), ស្រុកមោងឬស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្ដបន្ទាយមានជ័យ) និងពូល B៖ វិទ្យាល័យព្រះមុនីវង្ស ,យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។
ការប្រកួតបាល់ទះលើកទី១សម្រាប់គូទី១- គឺរវាងក្រុមរាជសីហ៍ ជាមួយក្រុមក្រុងប៉ោយប៉ែត ជាលទ្ធផល(៣-១),គូទី២-ស្រុកមោងឫស្សី ជាមួយនឹងហនុមានបាត់ដំបង ជាលទ្ធផល(២-៣) និងគូទី៣-រវាងយុវជនបាត់ដំបង ជាមួយនឹងក្រុមស្រុករតនមណ្ឌល ជាលទ្ធផល(៣-០)។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលបាត់ដំបង គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦។
សូមអញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕