Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនក្រុមប្រឆាំង៖ សម រង្ស៉ី និងសហការីគាត់ ត្រឡប់ទៅបក្សភ្លើងទៀនអស់ហើយ, ពាក្យ កឹម សុខា សម រង្ស៉ី ជាមនុស្សតែមួយគឺបោកសុទ្ធ (Video inside)

13-12-2021 19:52

(ភ្នំពេញ)៖ លោក ហ៊ុន កុសល សកម្មជនរបស់ក្រុមប្រឆាំង ដែលមានទំនាក់ទំនងស្និទ្ធនឹង លោក កឹម សុខា បានទម្លាយថា ពេលនេះលោក សម រង្ស៉ី និងសហការីរបស់គាត់ បានត្រឡប់ទៅរកគណបក្សភ្លើងទៀនអស់ទៅហើយ ដូច្នេះគ្មានឡើយពាក្យថា សមរង្ស៉ី និងកឹមសុខា ជាមនុស្សតែមួយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកហ៊ុន កុសល បានបញ្ជាក់យ៉ាងដូច្នេះខាង៖ «សូមជម្រាបដល់មិត្តរួមជាតិ លោក សម រង្ស៊ី និងសហការីគាត់ ត្រឡប់ទៅបក្សភ្លើងទៀនអស់ហើយ ដូច្នេះពាក្យ កឹម សុខា សមរង្ស៊ី ជាមនុស្សតែមួយគឺបោកសុទ្ធ»

គណបក្សភ្លើងទៀន គឺជាគណបក្សដែលបានប្ដូរឈ្មោះពីគណបក្ស សម រង្ស៉ី កាលពីខែកញ្ញា ឆ្នាំ២០១៧។ គណបក្សនេះបានស្ងាត់សកម្មភាពអស់រយៈពេល ជិត២អាណត្តិមកហើយ។ ក្រោយពេលលោក សម រង្ស៉ី និងលោក កឹម សុខា បានប្រកាសអំពីការបែកបាក់គ្នាជាសាធារណៈ គណបក្សភ្លើងទាន បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឡើងវិញ ដោយមានការដឹកនាំដោយមនុស្សជំនិតរបស់លោកសមរង្ស៉ីមួយចំនួន។

នៅអំឡុងពេលងាកទៅដឹកនាំដោយប្រយោលនូវគណបក្សចាស់របស់ខ្លួន ក្រុមរបស់ លោក សម រង្ស៊ី បានវាយប្រហារទម្លាក់ប្រជាប្រិយភាពរបស់ លោក កឹម សុខា ជាបន្តបន្ទាប់៕