យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែធ្នូ៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៤៩នាក់
13-12-2021 17:37
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៩ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៩០៥ករណី ឃាត់មនុស្ស ១២,៩៥០នាក់ (ស្រី៧៦១នាក់)៕