(វៀងច័ន្ទ)៖ នៅក្នុងការផ្លាស់ប្តូរមេដឹកនាំទ្រង់ទ្រាយធំ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ នោះគេបានសង្កេតឃើញមេដឹកនាំជាន់ខ្ពស់អាណត្តិថ្មីមួយចំនួន ត្រូវបានសភាបោះឆ្នោត ជ្រើសតាំងឲ្យឡើងកាន់តំណែងហើយ ដូចជាលោក បួនញ៉ាង វ៉ូរ៉ាចិត្ត (Bounnhang Vorachit) ត្រូវបានសភាឡាវ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានាធិបតីថ្មី និង លោកស្រី ផានី យ៉ាថូតួ (Pany Yathotou) ត្រូវបានសភាគាំទ្រឲ្យក្លាយជាប្រធានសភាឡាវជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិតនៃការផ្លាស់ប្តូរតំណែង មេដឹកនាំកំពូលៗនៃប្រទេសជិតខាងរបស់ កម្ពុជាយើងនេះ នឹងមានការចេញផ្សាយនៅពេលបន្តិចទៀត៕
ប្រធានាធិបតីឡាវថ្មី លោក Bounnhang Vorachit
ប្រធានសភាឡាវ លោកស្រី Pany Yathotou