Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា និងស្រីមុំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ សាកសួរដំណើររឿងប្តឹង

20-04-2016 10:43

(ភ្នំពេញ)៖ យោងតាមដីកាកោះចំនួន២ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបានបាននៅថ្ងៃនេះឲ្យដឹងថា កញ្ញា ធី សុវណ្ណថា ត្រូវបាន លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកសាកសួរអំពីដំណើររឿង ដែលខ្លួនប្តឹងអំពីអំពើបរិហារកេរ្តិ៍ តាមរយៈខែ្សអាត់សម្លេង និងកញ្ញា ខុម ចាន់តារ៉ាទី កោះហៅមកសាកសួរអំពីរឿង កញ្ញា ធី សុវណ្ណថា ប្តឹងអំពីករណីបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សម្លេងដែលបែកធ្លាយ។

នៅក្នុងដីការ២ដាច់ដោយឡែកពីគ្នា បានបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៨៖៣០នាទី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ឲ្យចូលមកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង៨៖៣០នាទី​ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

ខាងក្រោមនេះជាដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យអ្នកទាំងពីរចូលខ្លួនមកបំភ្លឺ៖