(រ៉ង់ហ្គូន)៖ យ៉ាងហោចណាស់មនុស្សជាង ២០នាក់បានស្លាប់ និង ៤០នាក់ទៀតបាត់ខ្លួន បន្ទាប់ពី ទូកបំពាក់ម៉ាស៊ីនមួយគ្រឿងបានលិចនៅដងទន្លេមួយក្នុងតំបន់ Sittway នៃរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
សម្រាប់ទូកខាងលើនេះដែរ គឺជាទូកដឹកជនភៀសខ្លួនប្រមាណជាង ១០០នាក់ ទៅកាន់ជម្រកបណ្តោះ អាសន្នមួយក្នុងតំបន់ Sittway ដោយវាបានចាកចេញពីជុំរុំ Pauktaw បន្ទាប់ពី ជនភៀសខ្លួនបាន ទទួលជំនួយស្បៀងអាហាររួចរាល់។
រហូតមកដល់ពេលនេះ អាជ្ញាធរមីយ៉ាន់ម៉ា កំពុងតែព្យាយាមស្វែងរកអ្នកបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកលិចកាលពីថ្ងៃអង្គារ ហើយចំនួនមនុស្សស្លាប់ទំនងជានឹងកើនឡើងច្រើនជាងនេះទៀត ដោយសារតែអ្នកបាត់ខ្លួន ៤០នាក់នោះ មួយថ្ងៃទៅហើយនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕