(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៩៤,១១៧នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៧,៤១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៩,១៤៣នាក់ (ស្លាប់ ១៤៣,៩៣៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៦,៥៩២នាក់ (ស្លាប់ ៥០,២៨០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៩១,៦៣៩នាក់ (ស្លាប់ ៣០,៨៧៩នាក់)
* ថៃ ឆ្លងចំនួន ២,១៦៨,៦៤៦នាក់ (ស្លាប់ ២១,១៦៩នាក់)
* វៀតណាម ឆ្លងចំនួន ១,៤១៣,០៥១នាក់ (ស្លាប់ ២៧,៨៣៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,៦៦១នាក់ (ស្លាប់ ១៩,១៨៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៣,៣៦២នាក់ (ស្លាប់ ៧៩៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៣៥៥នាក់ (ស្លាប់ ២,៩៨៥នាក់)
* ទ្បាវ ឆ្លងចំនួន ៨៩,៣២០នាក់ (ស្លាប់ ២៤៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣៤៨នាក់ (ស្លាប់ ៩៨នាក់)៕