លោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះការប្រកួតប្រជែងបេក្ខជនប្រធានាធិបតីនៅទីក្រុងញូយ៉ក
20-04-2016 10:14
(វ៉ាស៊ីនតោន)៖ ស្របពេលដែលប្រជាប្រិយភាពរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងតែលេចធ្លោ ស្រាប់ទៅហើយនោះ លោកស្រីក៏បានយកឈ្នះបេក្ខជនប្រធានាធិបតីនានានៅក្នុង គណបក្សប្រជាធិបតេយ្យរបស់ខ្លួនថែមទៀត ដោយបានឈរលើកំពូលតារាងនៅក្នុងទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា នៅក្នុងគណបក្សប្រជាធិបតេយ្យ សំឡេងគាំទ្រលោកស្រី គ្លីនតុន បានឈរនៅលំដាប់ កំពូល តាមពីក្រោយដោយលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ដែលជាគូប្រជែងក្នុងបក្សដូចគ្នា។ ដោយឡែកសម្រាប់គណបក្សសាធារណរដ្ឋវិញ លោក ដូណាល់ ត្រាំ (Donald Trump) នៅតែជាបេក្ខជនប្រធានាធិបតីជួរមុខក្នុងបក្សដដែល តាមពីក្រោយដោយលោក ថេដ គ្រូស (Ted Cruz)៕