Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣ ក្រុង-ស្រុក នៅខេត្តសៀមរាប

20-04-2016 10:03

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៨-១៩ ខែមេសា ឆ្នាំ២០១៦ បានចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់សម្រាប់ដាំស្លរ នៅ៣ក្រុង-ស្រុក។ ក្នុងប្រតិបត្តិការ ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋនាពេលនោះ អាជ្ញាធរខេត្តសៀមរាប បានប្រើប្រាស់ឡានទឹក៤គ្រឿង។

តំបន់ ដែលអាជ្ញាធរខេត្តសៀមរាប ចុះចែកជូនប្រជាពលរដ្ឋចំនួន៣ក្រុង-ស្រុក គឺទីមួយ ស្ថិតនៅក្រុងសៀមរាប សង្កាត់ទឹកវិល ភូមិសណ្តាន់ ភូមិប្រិយ៍ថ្មី ភូមិប្រយុទ្ធ និងភូមិទឹកវិល សរុប៨៦៥គ្រួសារ។ ទីពីរ ស្ថិតនៅស្រុកជីក្រែង ឃុំជីក្រែង ភូមិតារាម និងភូមិភ្នៀត សរុប២១២គ្រួសារ និងឃុំស្ពានត្នោត ភូមិអូរត្រាច និងភូមិអូរក្រោម សរុប៣៩២គ្រួសារ។ និងទីតាំងទី៣ ស្ថិតនៅស្រុកពួក ឃុំពួក ភូមិតាទក បានចំនួន១៥៦គ្រួសារ។ ការដឹកទឹកស្អាតជូនប្រជាពលរដ្ឋរយៈពេល២ថ្ងៃនេះ សរុបរួម១.៦២៥គ្រួសារ។

គួរបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមការងារចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ នៅតែបន្តសកម្មភាព ដឹកទឹកស្អាតទៅចែកជូន ប្រជាពលរដ្ឋ ដែលខ្វះខាតបន្តទៀត៕