(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល http://fna.asia/a143ed6

២៖ មហាអំណាចចិនចេញមុខប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់របស់អាមេរិកលើកម្ពុជា ហើយថ្លែងថាគំនិតអាក្រក់នេះនឹងបរាជ័យ http://fna.asia/02dd77d

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគតបានរៀបចំរួចហើយ http://fna.asia/54a3f1c

៤៖ មនុស្សជំនិត លោក កឹម សុខា លាតត្រដាងថា លោក សម រង្ស៉ី មិនបានធ្វើការទូតច្រើនដូចគាត់អួតទេ ប៉ុន្តែពូកែខាងដើរប្រមូលស្រោមសំបុត្របានខ្ទង់លានដុល្លារ http://fna.asia/c792d44

៥៖ សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់» http://fna.asia/67e8c95

៦៖ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ នៅឆ្នាំក្រោយប្រជាពលរដ្ឋខ្មែរ នឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេស ខណៈពេលនេះភាគីទាំងពីរកំពុងសិក្សាបើករោងចក្រ http://fna.asia/1ff6108

៧៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញ ដល់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ២រូប http://fna.asia/d707b03

៨៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ http://fna.asia/dd6ea65

៩៖ ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ http://fna.asia/d0a0895

១០៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា http://fna.asia/3b767d1