(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្វាយរៀង មានប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែង លោក តូច ប៉ូលីវ៉ា ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តនេះ ក៏មានការចូលរួមពីបណ្តាលមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើនាក់ផងដែរ៕