(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប២លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី៣នាក់) រងរបួសធ្ងន់៧នាក់ (ប្រុស) និងរបួសស្រាល១នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង យានផ្សេងៗ ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក (ស្លាប់់២នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់ម្នាក់), បត់គ្រោះថ្នាក់១លើក និងងងុយដេក១លើក (ស្លាប់ម្នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤៨៩៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៣៩គ្រឿង និងពិន័យសរុប ៣៥៥៤គ្រឿង៕