(អេក្វាទ័រ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់៤៨០នាក់ និងរងរបួស២៥៦០នាក់ ដោយក្នុងនោះក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត ព្រោះមានអ្នករបួសធ្ងន់ជាច្រើននាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រទេសជាច្រើនរួមមាន៖ ម៉ិចស៊ីកូ អេស្បាញ កូឡំប៊ី ឈីលី វេណេស៊ូអេឡា ពេរ៉ូ បានបញ្ជូនកងទ័ពជាច្រើនទៅធ្វើការជួយសង្គ្រោះ។ ចំណែកសហភាពអឺរ៉ុបបានលើកឡើងថា នឹងផ្តល់ប្រាក់១លានដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រទេសអេក្វាទ័រ។
សូមជំរាបថា អេក្វាទ័រ ជាប្រទេសមួយដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក។ បច្ចុប្បន្នខេត្តចំនួន០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ៕