(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល

២៖ មហាអំណាចចិនចេញមុខប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់របស់អាមេរិកលើកម្ពុជា ហើយថ្លែងថាគំនិតអាក្រក់នេះនឹងបរាជ័យ

៣៖ ចិនរិះគន់ធ្ងន់ៗចំពោះតៃវ៉ាន់ ដែលចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ រៀបចំឡើងដោយសហរដ្ឋអាមេរិក

៤៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥នាក់, ជាសះស្បើយ១២នាក់, ស្លាប់ចំនួន ៤នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

៥៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦៨លាន ៧៤ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣០ម៉ឺននាក់ និងជាសះស្បើយជាង ២៤១លាន ៨៤ម៉ឺននាក់!

៦៖ សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី

៧៖ WHO ព្រមានពីការស្តុកទុកវ៉ាក់សាំងជាថ្មី ដោយបណ្តាប្រទេសអ្នកមាន ក្រោយមានការសិក្សាថា ដូសជំរុញអាចទប់ទល់ «អូមីក្រុង»

៨៖ វ៉ាក់សាំង Astra Zeneca ចំនួន២៩០,៤០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ

៩៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,០៨៨នាក់ស្លាប់ក្នុង ១ថ្ងៃ

១០៖ ទស្សនៈ៖ អ្នកបន្តវេនប្រកបដោយថាមពល ដើម្បីវិបុលភាពជាតិ

១១៖ ប្រធានាធិបតីបារាំងប្តេជ្ញាធ្វើឲ្យ សហភាពអឺរ៉ុបខ្លាំង និងមានអធិបតេយ្យភាព

១២៖ ជិត២ខែ ចុងឆ្នាំ២០២១ ក្រសួងសាធារណការ បន្តចាប់បានយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ២០% ជិត៥០គ្រឿង

១៣៖ ថៃ៖ មនុស្ស ៤,១៩៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៤៖ ក្រសួងនឹងបំពាក់ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត នៅទូទាំងប្រទេស, បើសេវាមិនត្រឹមត្រូវ អ្នកប្រើប្រាស់ អាចប្តឹងទារសំណងពីក្រុមហ៊ុន

១៥៖ បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជាង «១៥,៣០០ករណី» និងស្លាប់២៥៦នាក់ទៀតក្នុងរយៈពេលតែ១ថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

១៦៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៣លាននាក់ ស្លាប់ជាង ២៩.៦ម៉ឺននាក់

១៧៖ សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៦៨២ករណី» និងស្លាប់០៥នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

១៨៖ សហរដ្ឋអាមេរិកអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ-១៩ «ដូសជំរុញ» ដល់មនុស្សអាយុ ១៦-១៧ឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំង «អូមីក្រុង»

១៩៖ UN និងអាមេរិកថ្កោលទោសយោធាមីយ៉ាន់ម៉ា ក្រោយពីបានដឹងឮព័ត៌មាន អំពីមនុស្សស្លាប់ ១១នាក់ នៅភាគកណ្តាលប្រទេសនេះ

២០៖ នីការ៉ាហ្គា ផ្សារភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន ក្រោយដោះដៃចោលតៃវ៉ាន់

- ព័ត៌មាន Fresh News Plus

១៖ Amazon រងការផាកពិន័យ ១,១៣ពាន់លានអឺរ៉ូ ពីបទរំលោភសេចក្ដីទុកចិត្ត និងទីផ្សារនៅក្នុងប្រទេសអ៉ីតាលី

២៖ WhatsApp អនុញ្ញាតឱ្យមានការទូទាត់ប្រាក់ជារូបិយប័ណ្ណគ្រីបតូ

៣៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានខិតជិតដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក

៤៖ CEO របស់ Instagram អះអាងថា គម្រោងបង្កើត Instagram សម្រាប់កុមារនៅតែបន្ត

៥៖ Formula One បន្តកិច្ចសន្យាជាមួយទីក្រុង Abu Dhabi រហូតដល់ឆ្នាំ២០៣០

៦៖ លោក Tedesco ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Leipzig រហូតដល់ឆ្នាំ២០២៣

៧៖ «Squid Game» ក្លាយជាភាពយន្តបរទេសតែមួយគត់ ឈ្នះពាន «Special Awards» ពី «វិទ្យាស្ថានភាពយន្តអាមេរិក» ប្រចាំឆ្នាំ២០២១

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)