(ភ្នំពេញ)៖ លោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានចេញសារលិខិតអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២១ ដែលប្រទេសទូទាំងពិភពលោក និងប្រទេសកម្ពុជា តែងតែប្រារព្ធទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីជាការចងចាំ និងរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋជាសមាជិក និងវីរជនសិទ្ធិមនុស្សនានា ដែលបានបង្កើតនូវកម្រងសិទ្ធិមនុស្សជាសកលនេះឡើង។

យោងតាមសារលិខិតអបអរសាទររបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដែលព័ត៌មាន Fresh News ទទួលបាន នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោក សរ ចំរុង ក៏អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព និងជនរួមជាតិ ទាំងអស់សូមបន្តសាមគ្គីភាពគ្នា រួបរួមគ្នាការពារសន្តិភាព និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ ដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនរុងរឿង ស្របតាមគោល នយោបាយអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា៖