លោក ស ថេត បំពាក់អំពូលភ្លើងសូឡាចំនួន៥០អំពូល នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ
09-12-2021 19:28
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបំពាក់អំពូលភ្លើងសូឡាចំនួន៥០អំពូល នៅតាមដងផ្លូវតាមសំណូរពររបស់ប្រជាពលរដ្ឋនៅទីកន្លែងងងឹត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ បង្កើនសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដែលមានចូលរួមចំណែកទប់ស្កាត់បទល្មើសមួយចំនួនជាដើម។
បន្ថែមពីនេះ លោកក៏បានមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារបម្រើសេវានានាជូនប្រជាពលរដ្ឋ ទាំងការងារស ន្តិសុខ សុវត្ថិភាពជាពិសេស គឺបានរៀបចំតំឡើងស្លាកគណបក្សថ្មី ជំនួសស្លាកចាស់ជាដើម។ល៕