(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារត្រៀមរៀបចំដង្ហែព្រះបរមសារីរឹកធាតុ ពីព្រះបរមរាជវាំងទៅកាន់ភ្នំឧដ្តុង្គនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ Fresh News ថា ពិធីដង្ហែព្រះបរមសារីរឹកធាតុ ពីព្រះបរមរាជវាំង ទៅកាន់ភ្នំឧដ្តុង្គខាងមុខនេះ នឹងមានការយាង និមន្ត អញ្ជើញ ចូលរួមពីគ្រប់ស្ថាប័នទូទាំងប្រទេសតែម្តង។ បើតាមលោក សេង សុមុនី ក្រោយបញ្ចប់កិច្ចប្រជុំនេះ នឹងមានកិច្ចប្រជុំបញ្ចប់ចុងក្រោយមួយទៀត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីព្រះបរមរាជវាំងដើម្បីដាក់ផែនការលម្អិត លើការរៀបចំកម្មវីធីសាសានាដ៏ធំប្រចាំប្រទេសមួយនេះ ដែលការរំពឹងទុកនឹងមានអ្នកចូលរួមរាប់ម៉ឺននាក់៕