(ភ្នំពេញ)៖ លោក អ៊ុយ សុីម ដែលមានតួនាទីជានាយកខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាពដោយសារខ្យល់គ។
តាមការអះអាងពីមន្ត្រីបានឲ្យដឹងថា មរណភាពរបស់លោក អ៊ុយ សុីម បានកើតឡើង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៦៩ឆ្នាំ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៣៣បេ ផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជិតរង្វង់មូលផ្សារដើមថ្កូវ៕