(កាប៊ុល)៖ ក្រសួងសុខាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងនៅមុននេះបន្ដិចថា មានមនុស្ស ៧នាក់បានស្លាប់ និងអ្នករបួសមានចំនួន ៣២៧នាក់ នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលជាទង្វើរបស់ក្រុមឧទ្ទាមតាលីបង់ នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែមេសា។
ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្បែរស្ថានទូតអាមេរិក និងទីតាំងក្រសួងមួយចំនួន ជាពិសេសគឺជិតទីតាំងស្នាក់ការទីភ្នាក់ងារសន្តិសុខជាតិរបស់អាហ្វហ្គានីស្ថាន តែម្ដង។ សាក្សីមួយចំនួនបានរាយការណ៍ថាការផ្ទុះនេះ ជាការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរអាហ្វហ្គានីស្ថាន នៅមិនទាន់បញ្ជាក់ជាផ្លូវនោះទេ៕