Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអេក្វាទ័រ បន្ទោសសំណង់ខ្វះគុណភាព ដែលបានរលំសង្កត់មនុស្សស្លាប់ជាច្រើននាក់ ក្រោយគ្រោះរញ្ជួយដី

19-04-2016 14:36

(អេក្វាទ័រ)៖ លោកប្រធានាធិបតីអេក្វាទ័រ (Ecuador) Rafael Coorea បានថ្លែងថារដ្ឋាភិបាលរបស់ លោកសូមទទួលខុសត្រូវចំពោះសំណង់ខ្វះគុណភាពមួយចំនួន ដែលបានបាក់រលំទៅងាយៗបន្ទាប់ពី គ្រោះរញ្ជួយដីកម្រិត៧,៨ រ៉ិចទ័រ វាយប្រហារប្រទេសអាមេរិកឡាទីនមួយនេះ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។

រហូតមកទល់នឹងពេលនេះ ចំនួនមនុស្សស្លាប់សរុបមាន ៤១៣នាក់, អ្នករងរបួស ២,៦៥៨នាក់, និង អ្នកកំពុងបាត់ខ្លួនមាន ២៣១នាក់ ដែលពួកគេទំនងជាជាប់នៅក្រោមគំនរអគារបាក់បែក។ រដ្ឋាភិបាល បានធ្វើការស្តីបន្ទោសចំពោះការសាងសង់សំណង់ខ្វះគុណភាព ដែលនេះមេរៀនដ៏ជូរចត់មួយសម្រាប់ អេក្វាទ័រ ក្នុងការប្រយ័ត្ន និង បង្កាទុកឲ្យហើយសម្រាប់ការសង់អគារផ្សេងៗទៀត ត្រូវបង្កើន គុណភាពដែលអាចទប់ទល់នឹងគ្រោះរញ្ជួយកម្រិតធ្ងន់ ជាយកថាហេតុបាន៕