(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី និងជួញដូរ៥ករណីដោយឃាត់ខ្លួនជនសង្ស័យ២៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៧៧៥ករណី ឃាត់មនុស្ស១២,៦៥៨នាក់ (ស្រី៧៥៣នាក់)៕