(ភ្នំពេញ)៖ ចៅក្រមសាលាឧទ្ធរណ៍ ២រូប គឺលោក ញួន ធុល និងលោក ឃុន លាងម៉េង បានសម្រេចតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
ការសម្រេចនេះ បានធ្វើនៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមព្រះរាជាធិបតីព្រះមាហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
កិច្ចប្រជុំនាព្រឹកមិញនេះ ក៏បានសម្រេចអនុញ្ញាតឲ្យលោកស្រី ស្រ៊ុន ឈន់វលក្ខណ៍ ចៅក្រមសាលាឧទ្ធរណ៍ឈប់សម្រាកពីការងាររយៈពេល ២ឆ្នាំផងដែរ ដោយរក្សាក្របខណ្ឌ និងប្រាក់បៀវត្សរ៍នៅដដែល។ ការឈប់សម្រាករបស់លោកស្រី ស្រ៊ុន ឈន់វលក្ខណ៍ គឺដើម្បីចេញទៅបន្តការសិក្សានៅក្រៅប្រទេស៕