(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះចែកអំណោយប្រជាពលរដ្ឋ៧១គ្រួសារដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកគាស់ក្រឡ។

ករណីខ្យល់កន្រ្តាក់បានកើតឡើងកាលពីវេលាម៉ោង៦៖២០នាទីល្ងាច ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦ ដែលមានភ្លៀងមួយមេ និងខ្យល់កន្រ្តាក់នៅឃុំធិបតីស្រុកគាស់ក្រឡ បណ្ដាលឲ្យរបើកដំបូលផ្ទះអស់ចំនួន៧១ខ្នង​ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ បន្ទាប់មកនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានឆ្លៀតពេលមមាញឹក រៀបចំអំណោយដឹកចែកជូនប្រជាពលរដ្ឋ ចំនួន៧១គ្រួសារ នៅស្រុកគាស់ក្រឡ នៅព្រឹកថ្ងៃនេះតែម្តង។