(កាណាដា)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសមួយជាមួយនឹងទូរទស្សន៍ Bloomberg TV នៅប្រទេសកាណាដា ពាក់ព័ន្ធនឹងជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ចំពោះជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ យើងមានទស្សនវិស័យថា ដំណោះស្រាយនានា គួរតែឈរលើគោលការណ៍សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាដូចអតីតកាល។ កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិអាស៊ានទាំងអស់ សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹងវារីករាលដាល់កាន់តែធំ។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ ហេតុដូច្នេះហើយ បានជាកម្ពុជា អំពាវនាវឲ្យគ្រប់គ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងពិភាក្សាដោយបើកចំហជាមួយគ្នា ដើម្បីចៀសវាងការប្រើប្រាស់យោធា ដែលអាចដុតបញ្ហាឲ្យកាន់តែ ខ្លាំងជាងមុនថែមទៀត។ គោលដៅកម្ពុជាទៅថ្ងៃអនាគតនោះ គឺការរក្សាឲ្យបាននូវសុខសន្តិភាព ដែលជារឿងសំខាន់បំផុត ដែលអនុញ្ញាតឲ្យកម្ពុជាទទួលបានភាពរុងរឿង។
សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ហ៊ុន ម៉ាណែត ជាមួយទូរទស្សន៍ Bloomberg TV៖