(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសពិសេសមួយ ដើម្បីបង្ហាញពីបច្ចុប្បន្នភាពនៃវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា «ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសរួមគ្នាមួយរវាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣៖០០ ដល់ម៉ោង ១៤៖០០ រសៀល នៅទីស្តីការក្រសួងសុខាភិបាល»

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្តិតយកទិដ្ឋភាពទាំងស្រុងនៃបទសម្ភាស ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន៕