(ភ្នំពេញ)៖ ឌីជី បានចេញលក់កញ្ចប់អ៊ីនធឺណិត (Digi Home Premium) ដោយប្រើប្រាស់ប្រភេទខ្សែកាបអុបទិកថ្មី ក្នុងការផ្ដល់ភាពជឿជាក់ទៅលើល្បឿនអ៊ីនធឺណិតលឿន ធានាគុណភាពខ្ពស់ជូនទៅដល់អតិថិជន។
អុបទិកថ្មី គឺជាបច្ចេកវិទ្យាចុងក្រោយដែលចូលមកធ្វើការផ្លាស់ប្ដូរថ្មី ពីការភ្ជាប់បណ្ដាញអ៊ីនធឺណិតតាមបច្ចេកវិទ្យា ADSL ដែលធ្វើឲ្យអ៊ីនធឺណិតអ្នកចេះតែមានបញ្ហាដាច់ដើរមិនថេរ ឬដំណើរការល្បឿនមិនថេរ ប្តូរមកប្រើប្រាស់ប្រភេទអុបទិកថ្មី ដែលធានានូវគុណភាពខ្ពស់ ល្បឿនលឿន និងងាយស្រួលប្រើ ព្រមទាំងមិនមានបញ្ហាចោទឡើងឡើយ។ ពិសេសគឺកញ្ចប់អុបទិកថ្មីនេះ ឌីជីចេញលក់ក្នុងតម្លៃសមរម្យមួយ ចាប់ពី ១៥.៩៩ដុល្លារអាមេរិក ក្នុងមួយខែតែប៉ុណ្ណោះ ដែលនឹងទទួលបានល្បឿនអ៊ីនធឺណិតរហូតដល់ 50Mbps។
មិនត្រឹមតែល្បឿនអ៊ីនធឺណិតលឿននោះទេ គឺឌីជី ក៏នៅមានផ្ដល់ជូនជាល្បឿន YouTube បានរហូត 50Mbps ដែលដាច់ចេញពីល្បឿនអ៊ីនធឺណិត ផ្ដល់ជូនល្បឿនអាប់ឡូតបានមិនកំណត់ អាចដោនឡូតឯកសារធំៗបានយ៉ាងលឿនពីអ៊ីនធឺណិតរហូតដល់ 50Mbps តាមរយៈសេវាមហាល្បឿននៅពេលយប់។ កាន់តែពិសេសអាចទស្សនាគេហទំព័រឌីជីវើល ដែលពោរពេញទៅដោយកម្មវិធីកម្សាន្តល្បីៗ ដូចជាគេហទំព័រ www.komsan.tv ដែលមានភាពយន្តល្បីៗក្នុងកំរិតរូបភាព HD និងមានជាអក្សរខ្មែរ និងអង់គ្លេសរត់ពីក្រោមនៅពេលនិយាយ ព្រមទាំងមានគេហទំព័រ www.p2push.net សម្រាប់ការដោនឡូត និងចែករំលែកឯកសារគ្នាទៅវិញទៅមក ហើយក៏អាចលេងហ្គេម និងទិញទំនិញអនឡាញក្នុងតម្លៃពិសេសៗ ជាច្រើនទៀតផង។ អត្ថប្រយោជន៍មួយទៀតដែលមិនអាចបំភ្លេចបាន គឺអតិថិជនទាំងអស់របស់ឌីជីក៏អាចទទួលបានកាតសមាជិកឌីជីក្លឹប ដោយឥតគិតថ្លៃ សម្រាប់បញ្ចុះតម្លៃពីជាង ១៥០ហាង ដូចជាហាងកាហ្វេ ហាងលក់សំលៀកបំពាក់ ហាងអាហារ និងមានហាងជាច្រើនទៀតនៅទូទាំងរាជធានីភ្នំពេញ។ ហេតុនេះ ទើបគ្រប់គ្នានិយមចូលចិត្តហៅថា «ឌីជី លើសពីសេវាកម្មអ៊ីនធឺណិត»។
ព័ត៌មានបន្ថែមអាចទំនាក់ទំនងផ្នែកលក់របស់ក្រុមហ៊ុនឌីជី អ៊ីនធឺណិត 089/98 888 992 ឬ www.digi.com.kh៕