Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា

19-04-2016 10:51

(ភ្នំពេញ)៖ ​លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងដឹកនាំគណៈប្រតិភូ អញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦​ខាង មុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាង ប្រទេសទាំងពីរ។

ក្នុងអំឡុងទស្សនកិច្ច លោក លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននឹងចូល បង្គំគល់ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជានិងជួបសំណេះសំណាល ជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ហើយនឹងជួបពិភាក្សាផ្លូវការជាមួយលោក លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ចើញរបស់លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕