(​អាមេរិក​)៖ ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​មនុស្ស​ដ៏​សំខាន់​មួយរូប​បន្ទាប់ពី Steve Jobs គឺ​លោក Bill Campbell បាន​ទទួលមរណភាព ក្នុង​វ័យ ៧៥​ឆ្នាំ ដោយសារ​ជំងឺ​មហារីក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Apple Insider នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​លោក Campbell បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Apple តាំងពី​ឆ្នាំ​១៩៨៣ ក្នុងនាម​ជា​អនុប្រធាន​ទីផ្សារ ប៉ុន្តែ​ក្រោម​មក ដោយសារតែ​សមត្ថភាព​របស់​គាត់​ខ្លាំង ទើប​លោក Steve Jobs បិតា​ស្ថាបនិក Apple តែងតាំង​គាត់​ជា​ទីផ្សារ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​។​

​នៅក្នុង​ក្រុមហ៊ុន Apple លោក Campbell ក៏​ត្រូវបានគេទទួលស្គាល់​ថា ជា «​គ្រូបង្វឹក​» មួយរូប ដែល​តែងតែ​ផ្ដល់​ប្រឹក្សា​យោបល់​ល្អៗ ក្នុង​ការអភិវឌ្ឍន៍ និង​ជំរុញ​ឲ្យ Apple ឆ្ពោះទៅមុខ​ប្រកបដោយ​ភាព​រីកចម្រើន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Campbell ជា​មនុស្ស​ជំនិត និង​ជា​ទីផ្សារ​ដ៏​សំខាន់​របស់​លោក Steve Jons ក្នុង​ការដឹកនាំ​ក្រុមហ៊ុន Apple ហើយ Steve Jobs ក៏​តែងតែ​ទទួលយក និង​អនុវត្ត​តាម​យោបល់​របស់​លោក Campbell ផងដែរ ដោយ​ក្នុង​នោះ ការផលិត iPhone ដ៏​មាន​ចំណែក​នៃ​គំនិត​របស់ Campbell ដែរ​៕​