(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គលើកទី២៧ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចាប់ផ្តើមហើយ នៅម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នៅព្រះបរមរាជវាំង។
កិច្ចប្រជុំនេះ ត្រូវពិនិត្យ និងអនុម័តលើ របៀបវារៈចំនួន០៦។ ដោយក្នុងនោះមានការតែងតាំងអនុប្រធានសាលាឧទ្ទរណ៍ចំនួន០២រូបផងដែរ តាមសំណើប្រធានសាលាឧទ្ធរណ៍ផងដែរ៕