Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍

19-04-2016 09:36

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា នាយអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ដែលជាសិក្ខាកាមជាច្រើនរូបផងដែរ។

យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ១២\២០១៦ ផក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មានសិក្ខាកាមចំនួន៣០រូប មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ១៣រូប សាលាកំបូល ២រូប មជ្ឈមណ្ឌលភ្នំជុំរាយ ២រូប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត១៣រូប។

កម្មវិធីរៀនសូត្រសម្រាប់វគ្គនេះមានរយៈ សរុបចំនួន១០១ថ្ងៃស្មើនឹង៦០៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦៕