Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខឹម ចាន់គីរី ប្រកាសចូលកាន់មុខតំណែង​ ជាអភិបាលរងខេត្តកណ្តាលជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ

19-04-2016 09:26

(កណ្តាល)៖ លោក ខឹម ចាន់គីរី ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកណ្តាលជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្ត។ ជាការប្រកាសចូលកាន់តំណែងជាអភិបាលរង ខេត្តកណ្តាល ជំនួស លោក ជឹម សុខុន ដែលបានចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនេះ រៀបចំធ្វើក្រោមអធិបតីភាព លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង មន្រ្តីរាជការជាន់ខ្ពស់មួយចំនួនទៀតចូលរួមផងដែរ៕