(កំពត)៖ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក លី សាវេត ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជម្រាបថា លោក លី សាវេត ជាអតីតអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត ជំនួសកៅអីរបស់ លោក ចាន់ ចេស្តា ដែលត្រូវឡើងកាន់មុខតំណែងជាអភិបាលខេត្តកំពត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦៕