(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន មនុស្ស៧នាក់ បានស្លាប់១០នាក់រងរបួសធ្ងន់ និង២១នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ៣គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ២លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់២លើក, ប្រជែង១លើក (ស្លាប់២នាក់) ,មិនគោរពសិទ្ធិ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់១នាក់)។
នៅថ្ងៃទី១៨ ខែមេសាម្សិលមិញនេះផងដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស៣,៤០៦គ្រឿង, អប់រំ៩០០គ្រឿង, ពិន័យ២,៥០៦គ្រឿង៕