Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា «ស្រីមុំ» ដែលពាក់ព័ន្ធរឿងអាស្រូវជាមួយ លោក កឹម សុខា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ

19-04-2016 08:31

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបំភ្លឺតាមការកោះហៅរបស់តុលាការ។

កញ្ញា ខុម ចាន់ដារ៉ាទី ត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកោះហៅឱ្យចូល ទៅកាន់តុលាការក្រុងភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។

នៅក្នុងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងដើម្បីមកសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ»