(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានឆ្លងកាត់ការសិក្សាអប់រំខ្ពស់ប្រកបដោយគុណសម្បត្តិ និងបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស កិច្ចការដឹកនាំទាំងក្នុងវិស័យការពារជាតិ និង រដ្ឋបាលស៊ីវិល, ពោរពេញដោយសមត្ថភាពនិងទេពកោសល្យខ្ពស់ ព្រមទាំងទទួលបានការសរសើរ និង
គោរពស្រលាញ់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង ប្រជាជនទូទៅ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាបេក្ខជនដែលស័ក្តិសមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព និង ស្ថិរភាពសង្គម ក្នុងបុព្ធហេតុលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ជាប្រយោជន៍ដល់ប្រទេសកម្ពុជា និងជាពិសេសដល់ប្រជាជនកម្ពុជា ។