(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារកាលបរិច្ឆេទ កំណត់ឲ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ-អាករ សម្រាប់អ្នកជាប់ពន្ធ ប្រចាំខែមីនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
ការពន្យាពេលនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ដោយសារតែកាលបរិច្ឆេទ នៃការបង់ពន្ធចំថ្ងៃឈប់សម្រាក ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦៕