(តូក្យូ)៖ ប្រទេសជប៉ុន និង សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ នេះបានព្រងព្រៀងគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីត្រៀមធ្វើការ ឆ្លើយតបណាមួយ ដែលអាចទៅរួចចំពោះការធ្វើតេស្ត នុយក្លេអ៊ែរកូរ៉េខាងជើង ដែលអាចទៅរួចជាលើកទីប្រាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
កិច្ចពិភាក្សាខាងលើនេះដែរ បានធ្វើឡើងរវាងអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Akitaka Saiki និងសមភាគីអាមេរិកលោក Antony Blinke នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជប៉ុន និង អាមេរិក បានត្រៀមរួចជាស្រេចហើយសម្រាប់ទប់ទល់នឹង សកម្មភាពគឃ្លើនជាលើកទីប្រាំរបស់កូរ៉េខាងជើង ក្រោយពីប្រទេសកូរ៉េខាងត្បូង បានសង្កេតឃើញថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំធ្វើការ សាកល្បងអាវុធនុយក្លេអ៊ែរ ដែលអាចនឹងធ្វើឡើងនៅដើមខែឧសភា ខាងមុខនេះ៕