(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញជាពិសេសនូវទូទឹកកកទើបមកដល់ថ្មី Twin Fridge Plus នៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយមានរង្វាន់ និងការថែមជូននូវកាដូពិសេសៗជាច្រើនទៀតផង។
ការដាក់បង្ហាញនេះ ត្រូវបានរៀបចំឡើងនៅហាងK4សុរិយា ហាងAEON ហាងSunsimexco ស៊ីធីម៉ល ហាងKLD3 ទល់មុខអាគារភ្នំពេញថៅវើរ និងហាងK4 BigA ដើម្បីឲ្យអតិថិជន ស្គាល់កាន់តែច្បាស់នូវអត្ថប្រយោជន៍ដ៍អស្ចារ្យពីទូទឹកកកសាមសុង Twin Cooling Plus ដែល ទូទឹកកកដទៃគ្មាន។ ដូច្នេះ អតិថិជន នឹងទទួលបាននូវវត្ថុអនុស្សវរីយ៍ភ្លាមៗផងដែរ ចំពោះការឆ្លើយ សំនួរងាយៗអំពីទូទឹកក សាមសុង Twin Cooling Plus ។
ទូទឹកកកស៊េរីថ្មីរបស់សាមសុងអាចរក្សាបន្លែ ផ្លែឈើ និងគ្រឿងទេសឲ្យស្រស់បានយូរ ដោយសារតែវាបំពាក់នូវបច្ចេកវិទ្យា Twin Cooling Plus ដែលអាចរក្សាសំណើម បានរហូតដល់ទៅ៧០% មិនថាបន្លែផ្លែឈើទាំងនោះ ដាក់ក្នុងកន្លែងណាក៏ដោយក្នុងទូទឹកកក។ បច្ចេកវិទ្យា Twin Cooling Plus ធ្វើឲ្យខ្យល់នៅកន្លែងត្រជាក់មិនហូរចូលកន្លែងកកដែល ការពារមិនឲ្យក្លិនមិនល្អហូរចេញពីកន្លែងមួយទៅកន្លែងមួយ ហើយធ្វើឲ្យបន្លែផ្លែឈើនៅ ស្រស់ដូចដើម។ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរកន្លែងត្រជាក់ក្នុងទូទឹកកទៅជាកន្លែងកកដើម្បី ក្លាសេម្ហូបអាហារ។
កាន់តែពិសេស រាល់ការទិញទូទឹកកកសាមសុងស៊េរីថ្មីនៅទូទាំប្រទេសចាប់តាំងពីថ្ងៃនេះតទៅអតិថិជននឹងទទួលបានការធានារហូតដល់ទៅ១០ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមហ៊ុនSamsung Electronics co.,Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។
ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ news.samsung.com។