(បាត់ដំបង)៖ ស្រាបៀរលីអូ ទើបតែបានប្រគល់រង្វាន់ជាច្រើន ជូនដល់អ្នកឈ្នះពីកម្មវិធី Leo Pull Ring ២០១៦ គាស់ភ្លាម ឈ្នះភ្លែត នៅខេត្តបាត់ដំបងក្នុងការប្រគំតន្ត្រី ដែលផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ហង្សមាស ប្រារពធ្វើនៅថ្ងៃទី៨ ខែមេសា នៅផ្សារទំនើប ភូ ពុយ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរលីអូ និងចូលរួមជាសាក្សី ពីសំណាក់អតិថិជនរាប់ពាន់នាក់។

លោក លឹម ប៊ុនហឿម ដែលមកពីជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា លោកបានឈ្នះរង្វាន់ម៉ូតូនេះ តាមរយ:កម្មវិធីជួបជុំបងប្អូននៅផ្ទះ ក្នុងឱកាសបុណ្យឆេងម៉េង។ លោកថ្លែងថា «អរគុណស្រាបៀរលីអូ ដែលបាន បង្កើតនូវកម្មវិធីដ៏អស្ចារ្យនេះហើយខ្ញុំ សូមជូនពរឲ្យស្រាបៀរលីអូ ទទួលបានការគាំទ្រកាន់តែច្រើន»

អតិថិជនរបស់ស្រាបៀរលីអូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែមានឱកាសឈ្នះរង្វាន់ជាបន្ត ជាមួយកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់ បំណាច់ឆ្នាំនេះ។គ្រាន់តែគាស់គម្របដប ឬក្រវិលកំប៉ុងស្រាបៀរលីអូ នោះលោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់ធំ ដូចជា រថយន្ត Mazda pick-up សេរីថ្មី ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០ដុល្លារ និងរង្វាន់ដទៃជាច្រើនទៀត៕

http://image.freshnewsasia.com/2016/019/03/fn-2016-04-18-13-37-23-6.JPG