Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹកប្រកាសអាសន្ន៖ ខេត្ត៩ ប្រឈមនឹងបាតុភូត ភ្លៀង ផ្គរ រន្ទៈ និងខ្យល់កន្រ្តាក់ ពីថ្ងៃទី១៩-២២ មេសា

18-04-2016 12:52

(ភ្នំពេញ)៖ ជាការរំលឹកឡើងវិញជូនបងប្អូនប្រជាពលរដ្ឋ, ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយចាប់ពីថ្ងៃទី១៩ ដល់២២ ខែមេសា ឆ្នាំ២០១៦នេះ ខេត្តចំនួន៩ របស់កម្ពុជា នឹងអាចប្រឈមខ្លាំងជាមួយនឹងបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ខេត្ត៩នោះ រួមមាន ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ ហើយមាន៦ខេត្តដែលប្រឈមខ្លាំងជាងគេ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក៖