Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៤ថ្ងៃអំឡុងបុណ្យចូលឆ្នាំខ្មែរ៖ មានករណីអគ្គិភ័យ១២លើក ឆេះផ្ទះ៦៣ខ្នង ខូចខាតទ្រព្យសម្បត្តិ ជាង៨៦ម៉ឺនដុល្លារ

18-04-2016 12:46

(ភ្នំពេញ)៖ របាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អំឡុងបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ មានករណីអគ្គិភ័យ១២លើក ដែលឆេះផ្ទះប្រជាពលរដ្ឋ៦៣ខ្នង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ប្រមាណ ៨៦៧.៥០០ដុល្លារ និងឧបករណ៍សម្ភារៈមួយចំនួនទៀត។

របាយការណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យ១២លើកនេះ មាន៤លើកនៅភ្នំពេញ កំពង់ស្ពឺ១លើក មណ្ឌលគិរី១លើក ក្រចេះ១លើក កំពង់ធំ១លើក កំពង់ចាម១លើក សៀមរាប១លើក កំពង់ឆ្នាំង១លើក និងខេត្តកណ្តាល១លើក។

ខាងក្រោមនេះ ជារបស់ការរបស់នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់អគ្គស្នងការនគរបាលជាតិ៖